khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន០៣
     
    ចែករំលែក ៖

    នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៣រួមមាន៖
    ១.បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមីនា និងត្រីមាសទី១(មករា,កុម្ភៈ,មីនា) បញ្ចប់នីតិកាលទី៤ ព្រឹទ្ធសភា ឆ្នាំ២០២៤។
    ២.បូកសរុបរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែមីនា និងត្រីមាសទី១(មករា,កុម្ភៈ,មីនា) បិទគណនេយ្យគណៈកម្មការទី៥ បញ្ចប់នីតិកាលទី៤ ព្រឹទ្ធសភា ឆ្នាំ២០២៤។
    ៣.បញ្ហាផ្សេងៗ (ការចូលរួមមតិយោបល់របស់សមាជិក សមាជិកាអង្គប្រជុំ)៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត